top of page
អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ


បេសកកម្ម
គាំពារ និងអភិវឌ្ឍន៍សមត្ថភាពរបស់បណ្តាញ សហគមន៍ យុវជន និងប្រជាពលរដ្ឋ ដើម្បីពង្រឹងការចូលរួមក្នុង ការអភិវឌ្ឍសង្គមតាមបែបប្រជាធិបតេយ្យ និងបរិយាបន្ន។ ដើម្បីសម្រេចបាននូវបេសកម្មនេះ អង្គការPEDផ្តល់ជូននូវវគ្គបណ្តុះបណ្តាល កម្មវិធីបោះជំរំ សិក្ខាសាលា ដល់ក្រុមគោលដៅរបស់យើងដើម្បីឲ្យពួកគាត់យល់ដឹងអំពីសិទ្ធិជាមូលដ្ឋានរបស់ខ្លួន គោលនយោបាយគាំពារបរិស្ថាន ព្រមទាំងគោលការសំខាន់ៗនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យផងដែរ។
អង្គការPEDក៏ផ្តល់ជំនួយបច្ចេកទេស ដល់អ្នកការពារបរិស្ថានជួរមុខ និងសហគមន៍មូលដ្ឋានផងដែរ ព្រមទាំងចុះឃ្លាំមើល និងចងក្រងនូវរបាយការណ៍ សហការរៀបចំសកម្មភាពតស៊ូមតិ ព្រឹត្តិការណ៍ និងការរៀបចំកម្មវិធីនានាទាំងកម្រិតអនឡាញ និងដោយផ្ទាល់។

bottom of page










