អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ



សូមស្វាគមន៍មកកាន់អង្គការPED
អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍគឺជាស្ថាប័នមិនរកប្រាក់ចំណេញថ្មីមួយ ត្រូវបានចុះបញ្ជី និងទទួលស្គាល់ដោយក្រសួងមហាផ្ទៃនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានស្ថាបនិកជាក្រុមអ្នកការពារបរិស្ថានជួរមុខនៅក្នុងប្រទេសកម្ពុជា។ បេសកកម្មរបស់ពួកយើងគឺដើម្បីពង្រីកការចូលរួមរបស់សាធារណជននៅក្នុងកិច្ចការពារបរិស្ថាន លើកកម្ពស់សេរីភាពសម្តែងមតិ និងការពារដល់អ្នកការពារបរិស្ថាន និងសិទ្ធិមនុស្ស។ ថ្វីដ្បិតតែពួកយើងជាស្ថាប័នថ្មី ក៏ប៉ុន្តែការងាររបស់ពួកយើងទទួលបាននូវការទទួលស្គាល់ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិយ៉ាងទូលំទូលាយ តាមរយៈការចូលរួមចំណែករបស់ពួកយើងទៅកាន់សង្គម ដែលរាប់ចាប់តាំងពីឆ្នាំ២០១៨ នៅពេលដែលពួកយើងធ្វើការងារស្ម័គ្រចិត្តក្នុងនាមជាក្រុមយុវជនដើម្បីបរិស្ថាន។
ចក្ខុវិស័យ
សង្គមមួយដែលប្រជាជនមានសិទ្ធិពេញលេញក្នុងការចូលរួមអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងបរិយាបន ្ន។






















