top of page

វគ្គបណ្តុះបណ្តាល៖ ការសរសេរព័ត៌មានខ្លី ការថតរូប ថតវីដេអូ កាត់វីដេអូតាមរយៈទូរស័ព្ទ


ree


កាលពីថ្ងៃទី១៨ ដល់១៩​ ខែតុលា ឆ្នាំ២០២៥ អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED)​ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី "ការសរសេរព័ត៌មានខ្លី ការថតរូប ថតវីដេអូ កាត់វីដេអូតាមរយៈទូរស័ព្ទដល់សិក្ខាកាមជាយុវជន សមណនិស្សិត និងនិស្សិត សរុបចំនួន២១អង្គ/នាក់ នៅរាជធានីភ្នំពេញ។


វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងនៅក្នុងគោលបំណងដើម្បី៖


១.ផ្តល់ឱកាសឱ្យយុវជនស្វែងយល់ពី​ការសរសេរ​ព័ត៌មាន​ខ្លី និង​ផលិត​វីដេអូ


២.លើក​ទឹកចិត្ត​ឱ្យ​យុវជន​ចូលរួមផ្សព្វផ្សាយអំពីបញ្ហាសិទ្ធិមនុស្ស និងបរិស្ថាន


៣.លើកកម្ពស់​យុវជន​ឱ្យ​ស្វែងយល់ពី​សារៈសំខាន់​នៃ​សារព័ត៌មានឯករាជ្យ


ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះសិក្ខាកាមបានយល់ដឹងពីរបៀបនៅក្នុងការសរសេរនូវព័ត៌មានខ្លីសម្រាប់ចែករំលែក ផ្សព្វផ្សាយ និងរួមចំណែកលើកកម្ពស់នូវសិទ្ធិនៅក្នុងការទទួលបានព័ត៌មាន និងសេរីភាពសម្តែងមតិ។ ជាពិសេសពួកគាត់បានយល់ដឹងអំពីរបៀបនៅក្នុងការចាប់ប្លង់រូបភាព ​វីដេអូ, មូលដ្ឋានគ្រឹះសំខាន់ៗនៅក្នុងការផលិតវីដេអូ និងកាត់តវីដេអូតាមរយៈទូរស័ព្ទដៃផងដែរ។



តាមដានពួកយើងតាមរយៈ

Telegram Channel: https://t.me/pedcambodiaKh

Comments


bottom of page