ដំណឹងជ្រើសរើសបុគ្គលិក!
- PED Cambodia

- Sep 9
- 1 min read

អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ ភ.ប.អ គឺជាអង្គការដែលគាំពារ និងអភិវឌ្ឍន៍សមត្ថភាព របស់បណ្តាញសហគមន៍ យុវជន និងប្រជាពលរដ្ឋ ដើម្បីពង្រឹងការចូលរួមក្នុងការ អភិវឌ្ឍសង្គមតាម បែបប្រជាធិបតេយ្យ និងបរិយាបន្ន។
បច្ចុប្បន្ន ភ.ប.អ ត្រូវការជ្រើសរើសបុគ្គលិកចំនួន ០១ រូប ដែលមានសមត្ថភាពបំពេញការងារក្នុងមុខតំណែងជា ជំនួយការគម្រោង ។
ក្រោមការគ្រប់គ្រងដោយផ្ទាល់ពីមន្ត្រីគម្រោង តួនាទីរបស់ ជំនួយការគម្រោង គឺជួយសម្របសម្រួលរាល់ការងាររបស់មន្ត្រីគម្រោង ដែលមានតំបន់គោលដៅនៅរាជធានីភ្នំពេញ និងខេត្តព្រះវិហារ។
តួនាទី និងភារកិច្ចជាក់លាក់របស់ ជំនួយការគម្រោង មានដូចតទៅ៖
ជាជំនួយរៀបចំ សម្របសម្រួល ទំនាក់ទំនងការងាររវាងភ.ប.អ និង បណ្តាញសហគមន៍គោលដៅ
ជាជំនួយដើម្បីរៀបចំឯកសារទស្សនទាន ផែនការថវិកាសម្រាប់ស្នើបុរេប្រទាន និងទូទាត់សំណើបុរេប្រទាននៅពេលធ្វើសកម្មភាព
ជាជំនួយដើម្បីរៀបចំវគ្គបណ្តុះបណ្តាល ការរៀបចំសិក្ខាសាលា កិច្ចប្រជុំ និងរៀបចំព្រឹត្តិការណ៍នានាជាមួយអង្គការដៃគូ
ជាជំនួយដើម្បីរៀបចំការងារតស៊ូមតិ និងលើកកម្ពស់ចំណេះដឹងសាធារណជនអំពីបញ្ហា បរិស្ថាន និងសិទ្ធិសហគមន៍ជនជាតិដើមភាគតិច
ធ្វើរបាយការណ៍ការងារប្រចាំខែជូនមន្ត្រីគម្រោង
ការងារផ្សេងទៀតដែលចាត់ចែងដោយមន្ត្រីគម្រោង ពាក់ព័ន្ធនឹងសកម្មភាពគម្រោង
ចូលរួមប្រជុំប្រចាំខែជាមួយស្ថាប័ន ប្រជុំជាមួយអង្គការដៃគូដែលពាក់ព័ន្ធនឹងប្រព័ន្ធផ្សព្វផ្សាយ សិទ្ធិមនុស្ស និងបរិស្ថាន
គោរពលក្ខន្តិកៈ គោលនយោបាយផ្សេងៗរបស់ស្ថាប័ន។
លក្ខណៈសម្បត្តិ
ពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើងទៅ
បញ្ចប់ការសិក្សាថ្នាក់បរិញ្ញប័ត្រ
មានបទពិសោធន៍ធ្លាប់ហាត់ការ ឬបំពេញការងារជាជំនួយការគម្រោង ជាមួយអង្គការ សមាគម ដែលធ្វើការក្នុងវិស័យសិទ្ធិមនុស្ស បរិស្ថាន យុវជន និងលទ្ធិប្រជាធិបតេយ្យ
មានចំណេះដឹងជាមូលដ្ឋានអំពីគោលការណ៍សិទ្ធិមនុស្ស បរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅប្រទេសកម្ពុជា
ចេះប្រើប្រាស់កុំព្យូទ័រ Microsoft Word, Excel, PowerPoint, Email
ចេះនិយាយ សរសេរ ភាសាអង់គ្លេសល្អប្រសើរ
អត់ធ្មត់ខ្ពស់ក្នុងការងារ មានទំនាក់ទំនងល្អ និងអាចសម្របខ្លួនបានជាមួយបរិស្ថាននៅជុំវិញ
មានអត្តចរិតសុភាពរាបសារ ស្មោះត្រង់ មានការទទួលខុសត្រូវខ្ពស់ចំពោះការងារ ចេះបត់បែន និងមិនប្រកាន់ការងារ និងមានស្មារតីក្រុម
ម៉ោងធ្វើការងារ និងថ្ងៃធ្វើការងារ
ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ
ចាប់ពីម៉ោង៨.០០ព្រឹក ដល់១២ថ្ងៃត្រង់ និង១.០០រសៀល ដល់៥.០០ល្ងាច
ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ
ប្រាក់ឈ្នួល ចន្លោះពី ២៥០ ទៅ៣៥០ ដុល្លារអាមេរិក
ប្រាក់បង់សម្រាប់របបសន្តិសុខសង្គម (ប.ស.ស)
កាតទូរស័ព្ទប្រចាំខែ
ការឈប់សម្រាកអនុវត្តទៅតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា
ពិនិត្យសុខភាពប្រចាំឆ្នាំ
បេក្ខជនដែលចាប់អារម្មណ៍ និងមានសមត្ថភាពសមស្របទៅនឹងសេចក្តីប្រកាស សូមផ្ញើប្រវត្តិរូបសង្ខេប (cv) ឈ្មោះអ្នកធានាអះអាងចំនួន០២នាក់ និងលិខិតចំណាប់អារម្មណ៍(Cover Letter) តាមរយៈ Email: ed@ped-cambodia.org ឬតេឡេក្រាម (+855)15 998 555 ឬមកកាន់អាសយដ្ឋាន ផ្ទះលេខ៣៥ ផ្លូវលេខ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មានតែបេក្ខភាពដែលបានជ្រើសរើសមកសម្ភាសន៍ប៉ុណ្ណោះ នឹងត្រូវបានទំនាក់ទំនងសម្រាប់ការសម្ភាសន៍។
ផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។



Comments