តុលាការបដិសេធដំណើរសុំនៅក្រៅឃុំរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា បានបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន លោក សាន សិទ្ធ និងកញ្ញា ភឹង សោភា ដោយមិនបានបញ្ជាក់អំពីមូលហេតុនោះឡើយ។ នៅព្រឹកដដែលនេះ តុលាការបានបន្តសវនាការអង្គសេចក្តីដោយអង្គចៅក្រមបានសាកសួរដេញដោលលើលោក ស្រ៊ុន ស្រ៊ន។ ចំណែក កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ អង្គចៅក្រមតម្រូវឱ្យនៅបន្ទប់ដាច់ឡែករង់ចាំការសាកសួរនៅសវនាការក្រោយទៀត៕




Comments