top of page

សេចក្តីប្រកាសព័ត៌មានអំពីការរៀបចំទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៥

Updated: Aug 28


ree

សេចក្តីប្រកាសព័ត៌មាន


គណកម្មការរៀបចំទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៥ មានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ អន្តរជាតិ សាធារណជនឱ្យបានជ្រាបថា គណកម្មការ​នឹងរៀបចំទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៥ ស្តីពី “ការអភិរក្សព្រៃឈើ ដើម្បីនិរន្តរភាពសហគមន៍”  ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។


ទិវាព្រៃឈើអន្តរជាតិឆ្នាំ២០២៥ នេះរៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់សាធារណជនទាក់ទងនឹងសារៈសំខាន់នៃព្រៃឈើក្នុងការអភិវឌ្ឍសហគមន៍ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ទិវានេះនឹងមានអ្នកចូលរួមសរុបចំនួន១៣០នាក់ ជា សិស្ស​​ និស្សិត ព្រះសង្ឃ  យុវជន ជនជាតិដើមភាគតិច និងសមាជិកសហគមន៍មកពីតំបន់ដែនជម្រកសត្វព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ។


អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនអ្នកសារព័ត៌មានជាតិ អន្តរជាតិ សាធារណជនទូទៅជ្រាបជាដំណឹង និងអញ្ជើញចូលរួមយកព័ត៌មានតាមការគួរ។


ទំនាក់ទំនងព័ត៌មាន៖

·       លោក វណ្ណ ប៊ុនណា ​ប្រធានកម្មវិធីនៃសមាគមCYN  069 829 583

·       លោក សាន់ ម៉ាឡា ​ប្រធានកម្មវិធីនៃអង្គការPED 015 998 555

·       កញ្ញា ប៉ាញ ចិន្តា អនុប្រធានគម្រោងបរិស្ថាននៃអង្គការJSC 015 585 214

Comments


bottom of page