សូមដោះលែងទាហានកម្ពុជាចំនួន ១៨ នាក់ ដែលត្រូវបានចាប់ខ្លួនរាជធានីភ្នំពេញ និង បាងកក ថ្ងៃសុក្រ ទី ២៩ ខែសីហា ឆ្នាំ ២០២៥
- Miss. Hok Kimleang

- Aug 29
- 2 min read
យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលកម្ពុជា និងថៃ ដូចមានរាយនាមខាងក្រោម សូមអំពាវនាវដល់រាជរដ្ឋាភិបាលថៃ សូមដោះលែងទាហានកម្ពុជាចំនួន ១៨ នាក់ ជាបន្ទាន់ និងឥតលក្ខខណ្ឌ ដើម្បីឱ្យអ្នកទាំងនោះអាចត្រឡប់មកជួបជុំក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ នៅក្នុងប្រទេសវិញ ។ គិតត្រឹមថ្ងៃនេះ ទាហានកម្ពុជាទាំង ១៨ នាក់ ត្រូវបានចាប់ និងឃុំខ្លួននៅក្នុងប្រទេសថៃ អស់រយៈពេល ១ ខែ មកហើយ ។
ទាហានទាំង ១៨ នាក់ ត្រូវបានក្រុមទាហានថៃចាប់ខ្លួន កាលពីថ្ងៃទី ២៩ កក្កដា ២០២៥ ហើយអ្នកទាំងនោះ ត្រូវបានកងទ័ពភូមិន្ទថៃ និងក្រសួងការបរទេសថៃ ចាត់ទុកថាជាអ្នកទោសសង្គ្រាម ឬឈ្លើយសឹក (POWs) ។ យើងមានសេចក្តីសោមនស្ស ដែលកងទ័ពថៃ បានសម្របសម្រួល និងអនុញ្ញាតឱ្យកាកបាទក្រហមអន្តរជាតិ (ICRC) សួរសុខទុក្ខទាហានកម្ពុជាទាំង ១៨ នាក់នេះ ។ ក៏ប៉ុន្តែ ទាហានកម្ពុជាទាំងនោះ ត្រូវតែត្រូវបានដោះលែងភ្លាមៗ ក្រោយពេលចប់សង្គ្រាម ឬជម្លោះប្រដាប់អាវុធ ។ ភាគីកម្ពុជា និងថៃ បានព្រមព្រៀងឱ្យមានបទឈប់បាញ់ តាំងពីថ្ងៃទី ២៨ ខែកក្កដា មកម្ល៉េះ ។ ដូចនេះ ទាហានកម្ពុជាទាំងនោះ ត្រូវតែដោះលែង និងបញ្ជូនត្រឡប់មកកម្ពុជាវិញ ។
ការបន្តឃុំខ្លួនទាហានកម្ពុជាទាំងនេះ គ្រាន់តែជាការបន្តបញ្ឆេះភាពតានតឹងរវាងប្រទេសទាំងពីរ និងរារាំងដំណើរការផ្សះផ្សារវាងប្រទេសជិតខាងទាំងពីរ ដែលត្រូវធ្វើ ដើម្បីកសាងសុខសន្តិភាពរួមគ្នាមួយដែលឋិតថេរ និងយូរអង្វែងតទៅ ។ យើងខ្ញុំសូមអំពាវនាវដល់កងទ័ពភូមិន្ទថៃ និងរាជរដ្ឋាភិបាលថៃ សូមចាត់វិធានការចាំបាច់ ដើម្បីសុខសន្តិភាព ដោយត្រូវដោះលែង និងបញ្ជូនទាហានកម្ពុជាទាំង ១៨ នាក់ ត្រឡប់មកកម្ពុជាវិញ ជាបន្ទាន់ ៕
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. សហគមន៍ព្រៃឈើ ១៨៥កាធីតាចំបក់ (កំពង់ឆ្នាំង)
២. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
៣. សហគមន៍ កសិកម្ម និងអភិវឌ្ឍន៍ដើម្បីសន្តិភាព (ADCP)
៤. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
៥. សហគមន៍បឹងពីរ (បាត់ដំបង)
៦. សហគមន៍បឹងប្រាំ (បាត់ដំបង)
៧. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
៨. សហព័ន្ធសហជីពកម្ពុជា (CATU)
៩. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១០. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ (CCIM)
១១. អង្គការកម្ពុ្ពជាដើម្បីសុខភាពនិងការអប់រំសហគមន៍ (CHEC)
១២. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
១៣. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
១៤. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
១៥. អង្គការទ្រទ្រង់ស្រ្តីខ្មែរ (COWS)
១៦. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
១៧. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
១៨. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
១៩. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
២០. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
២១. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៍នៅកម្ពុជា (COMFREL)
២២. អង្គការប្រឹក្សាសហគមន៍ដើម្បីអភិវឌ្ឍន៍ (CCDO)
២៣. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
២៤. សហគមន៍សេដ្ឋកិច្ច និងអភិវឌ្ឍន៍ ដើម្បីពង្រឹងជីវភាព (EDCI)
២៥. អង្គការអប់រំសុខភាព និង បរិស្ថាន (EHE)
២៦. អង្គការសមធម៌កម្ពុជា (EC)
២៧. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ ដើម្បីកម្ពុជា (GADC)
២៨. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
២៩. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
៣០. សហគមន៍ព្រៃឈើក្បាលខ្លា (កំពង់ធំ)
៣១. អង្គការក្តីករុណា (KDK)
៣២. អង្គការក្លាហាន (KLAHAAN)
៣៣. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
៣៤. សហគមន៍ជនជាតិដើមភាគតិចកួយ (ព្រះវិហារ)
៣៥. សហគមន៍ជនជាតិដើមភាគតិចកួយឃុំងន (កំពង់ធំ)
៣៦. សហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរុ (ព្រះវិហារ)
៣៧. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)
៣៨. សហគមន៍ដីធ្លី (ប៉ៃលិន)
៣៩. សហគមន៍ឡពាង (កំពង់ឆ្នាំង)
៤០. សហគមន៍មានជ័យ (ស្វាយរៀង)
៤១. សមាគមអភិវឌ្ឈន៌ជនជាតិដើមភាគតិចមណ្ឌលគីរី (MIPAD)
៤២. ចលនាមាតាធម្មជាតិ (MNC)
៤៣. សហគមន៍តំបន់ការពារធម្មជាតិឧត្តមស្រែពស់ (កំពង់ស្ពឺ)
៤៤. សហគមន៍អូរបាត់មាន់ (ឧត្តរមានជ័យ)
៤៥. អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED Cambodia)
៤៦. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
៤៧. សហគមន៍ភ្នំក្រោម (សៀមរាប)
៤៨. អង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ (PSOD)
៤៩. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៥០. សហគមន៍ពង្រកជ័យល័ក្ខ (កំពត)
៥១. អង្គការពន្លកខ្មែរ (PKH)
៥២. សហគមន៍ព្រៃឈើពេជចង្វារល្អឆើត (កំពង់ឆ្នាំង)
៥៣. បណ្តាញសហគមន៍ព្រៃឡង់ (PLCN)
៥៤. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
៥៥. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
៥៦. អង្គការសមាគមធាងត្នោត (ស.ធ.ត)
៥៧. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
៥៨. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
៥៩. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
៦០. សមាគម ក្រុមអភិវឌ្ឍន៍ភូមិ (KAWP)
៦១. សហគមន៍ដីធ្លីស្រែប្រាំង (ត្បូងឃ្មុំ)
៦២. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
៦៣. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
៦៤. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្ត្រីភេទ (NGO-CEDAW)
៦៥. សមាគមអភិវឌ្ឍន៍ស្រ្តីកម្ពុជា (CWDA)
៦៦. សហគមន៍ដីធ្លី ឃុំត្នោតជុំ (ពោធិ៍សាត់)
៦៧. សហគមន៍ព្រៃឈើត្រពាំងចាន (កំពង់ឆ្នាំង)
៦៨. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
៦៩. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
៧០. មជ្ឈមណ្ឌលវិទ្យុស្រ្តីកម្ពុជា (WMC)
៧១. អង្គការលើកកម្ពស់គុណភាពជីវិត (WELL)
៧២. Union for Civil Liberty (UCL)
៧៣. អង្គការស្ត្រីក្រីក្រ (UPWD)





Comments